បាត់ដំបង ​៖ នៅព្រឹក​ថ្ងៃទី៤ ខែមិថុនា ឆ្នាំ​២០១៨នេះ ​មានហេតុការណ៍ដ៍កម្រ និងនឹកស្មានមិនដល់មួយបានកើតឡើង ដោយបុគ្គលិក​ក្រុមហ៊ុន​ម្នាក់ បាន​រងរបួស​ជា​ទម្ងន់ ត្រូវ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្តដើម្បី​សង្គ្រោះ​ខណៈ​ដែល​ជនរងគ្រោះ​កំពុង​អង្គុយ​ធ្វើការ​នៅក្នុង​ការិយាល័យសុខៗ ស្រាប់តែ​បូម​ខាងក្រោម​បាន​ផ្ទុះឡើង​តែម្តង​ បណ្តាលឲ្យ​បំណែក​កៅអី​ខ្ទាត​ត្រូវ​ត្រង់​គ្រាប់ភ្នែក​ខាងឆ្វេង បង្ក​រនូវ​ការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំងក្នុង​ស្តង់​លក់​ម៉ូតូ​យីហោ ហ៊ុយ ហួ​ក ត្រង់ចំណុច​ភូមិ​ថ្មគោល​ត្បូង ឃុំ​តាពូង ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង។

ជនរងគ្រោះខាងលើ ជាបុគ្គលិក​ក្រុមហ៊ុន​ មានឈ្មោះ យ៉ាន លីហូវ ភេទ​ប្រុស អាយុ ២១ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ក្បាល​ខ្មោច ឃុំ​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង ។ ភ្លាមៗ​នោះ ខាងក្រុមហ៊ុន​បាន​បញ្ជូន​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត ដើម្បី​សង្គ្រោះផងដែរ៕