កំពង់ស្ពឺ៖ កាលពី​វេលា​ម៉ោង​៥​និង​២០​នាទី​ល្ងាច​ថ្ងៃទី​៣​ខែមិថុនា​ឆ្នាំ​២០១៨​ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​មនុស្ស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​​កើតហេតុ​ ដែលករណីនេះស្ថិតនៅ​ចំណុច​មុខ​វត្ត​គី​រី​ស្តេច​គង ​ភូមិ​ចា​រ្យ ​ឃុំ​ស្វាយ​ច​ចិ​ប​ស្រុក​បសេដ្ឋ ​ខេត្តកំពង់ស្ពឺ។

​មន្ត្រី​នគ​បាល​ចរាចរណ៍​ស្រុក​បសេដ្ឋ​បានឱ្យដឹងថា​នៅមុន​ពេល​កើតហេតុ​គេ​ឃើញ​​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​(​កូរ៉េ​)​ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​2AG-5042​ ភ្នំពេញ​បើកបរ​ដោយ​ឈ្មោះ​ ម៉ែន ​សៅ​វ​ដា​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ ​រស់នៅ​ភូមិ​ត្រពាំង​សាប​ ឃុំ​ត្រពាំង​សាប​ ស្រុក​បាទី​ ខេត្តតាកែវ​។​

បើកបរ​ពី​កើ​តទៅ​លិច​។​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​បាន​បុក​ម៉ូតូ​ម៉ាក់​ហុងដា​សេ​១២៥​សេរី​២០១៨​ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​1K-3784 បើកបរ​ដោយ​ឈ្មោះ ​ញ៉ា​ញ់ ​ឌឿ​ន​ ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ ​រស់នៅ​ភូមិ​ចា​រ្យ ឃុំ​ស្វាយ​ច​ចិ​ប​ស្រុក​បសេដ្ឋ​ ខេត្តកំពង់ស្ពឺ​ បើកបរ​ពី​លិចទៅ​កើត បណ្តាលឱ្យ​អ្នកបើក​មូ​តូ​ស្លាប់​នៅ​និង​កន្លែងកើតហេតុតែម្ដង​។

​ក្រោយ​កើតហេតុ​មន្ត្រី​ជំនាញ​បានប្រគល់​សព​ជនរងគ្រោះ​ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​អ្នកបើកប​រថយន្ត ឃាត់ខ្លួន​រួមទាំង​វត្ថុតាង​ទាំងពីរ​យកមក​រក្សាទុក​នៅ​អធិការ​នគ​បាល​ស្រុក​កសាង​សុំ​ណុំ​រឿង​ចាត់ការ​តាម​និតិ​វិធី​៕