ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមនៅនឹងកន្លែងកើហេតុបន្ទាប់ពីជិះម៉ូតូធុនធំជ្រុលទៅបុករថយន្តធុនធំបើកបញ្ច្រាស់ទិសគ្នាពេញទំហឹង កាលពីវេលាម៉ោង៥ និង១៥នាទីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ ផ្លូវ២០០៤ ភូមិរលា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ វ៉ាន់ រ៉ាដេត អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះលេខ៣ ផ្លូវលេខ៦១០ ភូមិ២១ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ធ្វើដំណើរដោយម៉ូតូម៉ាក FZ ពាក់ស្លាកលេខ ភ្នំពេញ 1CA-8398  ។ រីឯរថយន្តធុនធំ ពាក់ស្លាកលេខ ភ្នំពេញ 3D-8661 អ្នកបើកបររត់បាត់៕