ភ្នំពេញ៖យុវជនម្នាក់ត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍ចោមចៅចាប់ខ្លួនបន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីក្មេងស្រីម្នាក់ដោយបានចោទប្រកាន់ពីរបទរំលោភសេពសន្ធវ: កាលពី០៣ថ្ងៃមុន នៅក្នុងផ្ទះសំណាក់មួយកន្លែង។

យុវជនដែលត្រូវសមត្ថកិ្ចចាប់ខ្លួនបានឈ្មោះ អាំ វាសនា អាយុ ២៥ឆ្នាំ មុខរបរជាងជួសជុលរថយន្ដ ទីលំនៅ ក្នុងភូមិ ព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោសែនជ័យ។ ចំណែកឯគ្មេងស្រីរងគ្រោះឈ្មោះ ច.​ ស. ព អាយុ ១៥ឆ្នាំ មានទីលំនៅក្នុងភូមិ ជ្រៃកោង សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

តាមកំលាំងសមត្ថកិច្ចបានអោយដឹងថា នារីរងគ្រោះនិងយុវជនសង្ស័យតែមិនធ្លាប់ស្គាល់គ្នាពីមុនមកនោះទេហើយគ្មានទំនាក់ទំនងនិងគ្នាឡើយ ទើបតែកាលពីថ្ងៃទី២៨ កញ្ញា ២០១៧ បានស្គាល់គ្នាតាមហ្វេសបុក​ហើយក៍មានទំនាក់ទំនងស្នេហា រហូតដល់ថ្ងៃទី​៣០​កញ្ញា ក៍បានណាត់ជួបគ្នាដើរលេងដោយយុវជននោះបានប្រាប់នាងថាទៅហូបបង្អែមប៉ុន្តែមិនបាននាំនាងទៅហូបបង្អែមនោះទេ បែរជានាំនាងចូលផ្ទះសំណាក់ឈ្មោះ ធីជេ ទៅវិញ។ ដែលស្ថិតនៅភូមិចោមចៅ​ ​សង្កាត់​ ចោមចៅ​ ហើយយុវជននោះក៍រំលោភនាងរហូតបានសំរេច​។​​ លុះព្រឹកឡើងមកដល់ផ្ទះវិញនាងភ័យខ្លាចយុវជននោះបោកប្រាស់នាងក៍ព្រមប្រាប់ម្ដាយពីរឿងរ៉ាវដែលបានកើតឡើងតែម្ដង បន្ទាប់មកម្ដាយនារីរងក៍បានទៅប្តឹងសមត្ថកិច្ចអោយចាប់ខ្លួនជននោះដោយទាសំណងចំនួន ៦ពាន់ដុល្លារ ប៉ុន្ដែជននោះគ្មានលទ្ធិភាពទេ ទើបអោយសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់។