​កំពង់ស្ពឺ៖ ​កាលពី​វេលា​ម៉ោង​២ ​និង​៤០​នាទី​រសៀល​ថ្ងៃទី​២៤ ​ខែឧសភា ឆ្នាំ​២០១៨ មានករណីគ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​តូ​រី​ស​បុក​ជា​ម៉ូតូ​បណ្តាលឱ្យ​មនុស្ស​ម្នាក់​ស្លាប់​និង​ពីរ​នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់​។​

ហេតុការណ៍​បានកើត​ឡើង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៧​-៣៨​ ស្ថិតក្នុង​ភូមិ​ព្រៃ​ផ្តៅ ​ឃុំ​ត្រពាំង​គង​ ស្រុក​សំ​រោងទង ​ខេត្តកំពង់ស្ពឺ​​។​

សពមាន​ឈ្មោះ​វ៉េង​ ន​ន់​ អាយុ​២៣​ឆ្នាំ​ រស់នៅ​ភូមិ​អង្គ​គគី​ ឃុំ​លាយ​បូ​ ស្រុក​ត្រាំកក់​ ខេត្តតាកែវ​ ​ជិះ​ម៉ូតូ​ម៉ាក់​ហុងដា​សេ​១២៥​សេរី​២០១៦​ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1FZ-9397​។

​ចំណែកអ្នករួសទី១.​មានឈ្មោះ ផេង សុធា​អាយុ​១៨​ឆ្នាំ (​របួសធ្ងន់ ) និងទី២. ​ឈ្មោះ​ ហាន ចាន់​និ​ត​អាយុ​១៨​ឆ្នាំ (​របួសធ្ងន់​)​។ អ្នក​ទាំងពីរ​នៅ​ភូមិ​ត្រពាំងវែង ឃុំ​ត្រពាំង​រាំង ស្រុក​ជុំ​គី​រី ខេត្តកំពត។ ក្រោយ​កើតហេតុ​អ្នកបើកបរ​រថយន្ត​មិន​ស្គាល់​អត្ត​សញ្ញា បានចុះ​រត់​គេចខ្លួនបាត់​ស្រមោល៕