​ព្រះសីហនុ៖ កាលពី​រសៀល​នៅ​ថ្ងៃទី​២២​ ខែឧសភា ​ឆ្នាំ​២០១៨ សិស្សស្រី​ក្នុង​វិទ្យាល័យ​ព្រៃនប់​ម្នាក់​បាន​រងរបួស​បាក់ជើង​ខណៈដែល​សិស្សស្រី​រួប​នោះ កំពុង​ជិះ​ម៉ូតូ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ចេញពី​សាលា​ទៅផ្ទះ​ត្រូវ​ដើមឈើ​ងាប់​១​ដើម​បាក់​រលំ​កិន​លើស្រប​ពេលដែល​អាកាស់ធាតុ​មាន​ខ្យល់ក​ន្ទ្រា​ក់​និង​រកកល​ចង់​ភ្លៀង​។

​ហេតុការណ៍​ដែល​មិន​និក​ស្មាន​ដល់​នាំឱ្យមាន​ការហួសចិត្ត​នេះ​បានកើត​ឡើង​នៅ​ចន្លោះ​បង្គោលគីឡូម៉ែត្រ​១៩០-១៩១ ភូមិ​ព្រៃនប់​១ ឃុំ​/​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​ ។​

​ប្រភពពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ក្មេងស្រី​រងគ្រោះ​មានឈ្មោះ​លឹម លី​មួយ អាយុ​១៧​ឆ្នាំមាន​ទីលំនៅ​ភូមិ​បឹង​តា​ស្រី ឃុំ​បឹង​តា​ព្រហ្ម ស្រុក​ព្រៃនប់ ជា​សិស្ស​ថ្នាក់​ទី​១០​សេ នៃ​វិទ្យាល័យ​ហ៊ុន សែន ព្រៃនប់​៕