សៀមរាប​៖ កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៨​នេះ មានករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៍​រន្ធត់ បាន​កើតឡើង​បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ និង​មាន​មនុស្ស​ចំនួន​៣​នាក់​ទៀត បាន​រងរបួស​ធ្ងន់​និង​ស្រាល បន្ទាប់ពី​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ឆ្នាំ​២០០៥ ពណ៌​ក្រហម ជិះ​ឌុប​គ្នា​ក្នុង​ល្បឿន​យ៉ាង​លឿន​ទៅបុក​ជាមួយ​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ា​កវេ​វ​អាល់​ហ្វា ពណ៌​ខ្មៅ ដែល​ជិះ​ឌុប​គ្នា​ដែរ ហើយ​បត់​ឆ្វេង​ដោយ​មិនមាន​ការប្រុងប្រយ័ត្ន​។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​មុខ​វិទ្យាល័យ​ពួក ក្នុងភូមិ​ពួក​ចាស់ ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប៕