ព្រះសីហនុ៖ ហេតុការណ៍​នេះបាន​កើតឡើង​កាលពី​វេលា​ម៉ោង៨ និង៣០នាទី​យប់​ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ នៅ​តំបន់​ទំនប់រលក​ចាស់ ស្ថិតក្នុង​សង្កាត់​លេខ១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ។

ជនបង្ក​ឈ្មោះ ឆាយ រ៉ា ភេទ​ប្រុស អាយុ៥៥ឆ្នាំ មុខរបរ​ជួស​មង នៅ​ក្រុមទី២៦ ភូមិ៣ទំនប់រលក​ចាស់ សង្កាត់​លេខ១ ក្រុង-ខេត្ត​ព្រះសីហនុ ។ ជនរងគ្រោះ​ឈ្មោះ ធា​ភេទ ប្រុស អាយុ​ប្រហែល៤០ឆ្នាំ មុខរបរ​អ្នក​បើកទូក​នេសាទ បច្ចុប្បន្ន​ស្នាក់នៅ​ជា​កម្មករ​លើ​ទូក។

មូលហេតុ​ឈានដល់​មានរឿង​ជម្លោះ ផ្តើមឡើង​ពី​ការផឹកស៊ី​ជាមួយគ្នា ហើយ​ជជែក​គ្នា​រឿង​ស៊ី​ឈ្នូ​ល​ធ្វើ​របង​ដីឡូត៍​មួយកន្លែង​ឲ្យ​គេ កាលពី១ឆ្នាំមុន រហូត​ក្លាយទៅជា​ជម្លោះ​ឈានដល់​ចាក់​គ្នា​តែម្ដង។ ជនរងគ្រោះ​បាន​ដាល់​គាត់​មុន២ដៃ ត្រូវចំ​មុខ ទើប​គាត់​យក​កូនកាំបិត​សម្រាប់​ហាន់​មឹក​ក្លែម ចាក់​ចំ​ទ្រូង​ខាងស្ដាំ​របស់​ជនរងគ្រោះ​តែម្ដង៕