ព្រះសីហនុ៖ ហេតុការណ៍នេះបង្ករអោយមានការណ៍ភ្ញាក់ផ្អើលនៅព្រឹកថ្ងៃ១៨ ឧសភា ២០១៨នេះ ខណៈដែលក្រុមអនាម័យក្រុងព្រះសីហនុ ដើររើសសំរាម ក៍ប្រទះឃើញសាកសពទារកម្នាក់ ដែលគេច្រកស្បោងយកមកដាក់ផ្លុងចោលនៅក្នុងគំនរសំរាមម្តុំសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ករណីនេះគេមិនដឹងថា តើសាកសពទារកមួយនេះ ស្លាប់ហើយបានគេយកមកបោះចោលឬយ៉ាងណានោះទេ ។
បច្ចុប្បន្នសាកសពទារកនេះ ក្រុមអនាមយ័បានប្រគល់ទៅនគរបាលប៉ុស្តិរដ្ឋបាលសង្កាត់លេខ៣ ដើម្បីស្រាវជ្រាវបន្ត៕