ភ្នំពេញ៖ កាលពីវេលាម៉ោង១២ និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨នេះ បុរសម្នាក់មានស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែង បន្ទាប់ពីបានជិះម៉ូតូមួយគ្រឿងក្នុងស្ថានភាពស្រវឹងរេចង្កូតទៅបុករថយន្តកុងតឺន័រមួយគ្រឿងចតចោលនៅតាមចិញ្ចើមផ្លូវពីក្រោយពេញទំហឹងបណ្តាលឲ្យខ្ទាតចេញប្រមាណជាង២០ម៉ែត្រ។ខណះពេលដែលជនរងរគ្រោះជិះម៉ូតូចេញពីពិធីមង្គលការមួយកន្លែងត្រឡប់ទៅផ្ទះ។

ហេតុការណ៍នេះកើតឡើងស្ថិតនៅតាមបណ្តោយផ្លូវទំនប់កប់ស្រូវ ភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជយ័ រាជធានៅភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះសាន សុំ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរមន្ត្រីនគរបាលនាយកដ្ឋានអង្គរក្ស ស្នាក់នៅភូមិក្រាំងស្លឹក សង្កាត់កន្ទោក ខណ្ឌពោធិសែនជយ័ មានស្រុកកំណើតនៅភូមិស្វាយចេក សង្កាត់គោគរការ ខណ្ឌព្រែកព្នៅ រាចធានីភ្នំពេញ៕