ព្រះសីហនុ៖ ក្រោយពីទទួលបានបណ្តឹងរបស់ជនរងគ្រោះជនជាតិ​ចិន​ថា វេលាម៉ោង២រសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង បាន​ធ្វើសកម្មភាព​ឆក់យកកាបូប ខណៈជនរងគ្រោះ​កំពុងដើរ នៅចំណុចមុខយានដ្ឋានអារុណរៈ ស្ថិតនៅភូមិ២ សង្កាត់៤ ក្រុងខេត្តព្រះសីហនុ ភ្លាមកម្លាំងជំនាញផែនព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវ ស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ រហូតកំណត់បានមុខសញ្ញា និងទីកន្លែងស្នាក់នៅរបស់ពួកគេ ទើបសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់២ ដើម្បីចុះទៅកន្លែង ដែលពួកគេស្នាក់នៅ ហើយធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន៧នាក់។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ទី​១. ឈ្មោះ រ៉ា ណារ៉ាន់ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិសំបូមាស ឃុំសំបូរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ( ជនដៃដល់ បើបម៉ូតូ)។

ទី២.ឈ្មោះ គឹម កុសល ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅ សង្កាត់ច្រាំងចម្រេះ “គីឡូលេខ១០” ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ( ជនដៃដល់ ជិះពីក្រោយឆក់)។

ទី៣. ឈ្មោះ ម៉ៃ សុគន្ធបញ្ញា ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរ សិស្ស មានទីលំនៅ សង្កាត់ស្ទឹងមានជ័យ ខណ្ឌដង្កោ រាជធានីភ្នំពេញ (បក្ខពួក​) ។

ទី៤. ឈ្មោះ លី ប៊ុនណាន ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរ សិស្ស មានទីលំនៅ ភូមិព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ( បក្ខពួក)។

ទី៥. ឈ្មោះ ច័ន្ទ ដាវី ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅ ភូមិវត្តទួល ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (បក្ខពួក​)។

ទី៦. ឈ្មោះ សុខ វណ្ណឌី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅ ភូមិវត្តទួល ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (បក្ខពួក​) ។

ទី៧. ឈ្មោះ ម៉ាច វុទ្ធី ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរ សិស្ស មានទីលំនៅ ភូមិវត្តទួល ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (បក្ខពួក )។

ចំណែកជនរងគ្រោះឈ្មោះ LI YINYU ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិចិន មុខរបរ ទេសចរណ៍ លិខិតឆ្លងដែនលេខៈ G៥៨៧៧០៥១៤ ស្នាក់នៅកាស៊ីណូជិនប៉ី  ​ក្រុម១១ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ សម្ភារៈបាត់បង់៖ -កាបូបដៃ១ ពណ៌ខ្មៅ -លុយដុល្លារជាង ១,០០០ដុល្លារ -លុយចិន ៣,០០០YUAN -លិខិតឆ្លងដែន២ច្បាប់ -ប័ណ្ណបើកបរ ២សន្លឹក  -នាឡិកាដៃ ០១គ្រឿង ពណ៌លឿង-កាតមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕