ភ្នំពេញ៖ កាលពីវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី១១​ ឧសភា ២០១៨ មានករណីរថយន្ដបាឡែន១គ្រឿងបានបត់ឆ្លងស្តុប ស្រាប់តែមានម៉ូតូ១គ្រឿងជិះក្នុងល្បឿនលឿនចាប់ហ្វាំងមិនទាន់បានបុកពេញទំហឹងបណ្ដាលអោយភាគីខាងម៉ូតូម្នាក់រងរបួសធ្ងន់ និង២នាក់ទៀតរបួសស្រាល។

ករណីនេះស្ថិតតាមបណ្ដោយផ្លូវមុន្នីវង្ស កែងនឹងផ្លូវ៣៦០ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ៕