ក្ដៅៗស្រ្ដីម្នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងផ្ទះរបស់ខ្លួនតែម្ដង ដោយសារតែខ្យល់គរ ហើយក៍បានបន្សល់ទុកកូនស្រីអាយុ០៥ឆ្នាំម្នាក់គួអោយអាណិតខ្មួយស្រីខ្លាំងណាស់ ដែលត្រូវបាត់បង់ម្ដាយទាំងវ័យក្មេង។

ជនរងគ្រោះឈ្មោះ អូម ធីតា អាយុ ៣៧​ឆ្នាំ ស្នាក់នៅជាមួយបងស្រីនៅផ្ទះលេខ១០០ ផ្លូវលេខ១៩ ក្នុងបុរីពិភពថ្មី។

តាមប្រភពពត៍មានបានឲ្យដឹងថា គាត់មានកូនស្រីម្នាក់អាយុ០៥ឆ្នាំ មិនដឹងថាប្ដីរបស់គាត់ជានរណានោះទេ ហើយគាត់មានជំងឺសរសៃប្រសាទ(សតិមិនសូវគ្រប់) រាល់ថ្ងៃគាត់មិនប្រកបមុខរបរអ្វីនោះទេ គាត់តែងតែចេញទៅខាងដើម្បីផឹកស៊ីជាប្រចាំតាំងពីព្រឹករហូតដល់យប់ទើបចូលផ្ទះ ។ មូលហេតុបណ្ដាលមកពី គាត់ខ្យល់គរដោយគ្មាននរណបានដឹងទើបបណ្ដាលឲ្យគាត់ស្លាប់បាត់បង់ជីវិតនៅក្នុងផ្ទះតែម្ដង។

ហេតុការណ៍នេះកើតឡើងមុននេះបន្ដិច នៅថ្ងៃទី៣០ កញ្ញា ២០១៧ នេះ នៅចំណុច ក្រោយផ្សារត្រពាំងថ្លឹង ស្ថិតក្នុងសង្កាត់ ចោមចៅ០១ ខណ្ឌពោសែនជ័យ។