ពោធិ៍សាត់ ៖ ហេតុការណ៍​នេះ​កើតឡើងកាលពី​ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ម្សិលមិញនេះ នៅ​ចំណុច​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម ស្ថិតក្នុង​ភូមិ​ដងទឹក​លាច ឃុំ​ត្នោតជុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។

គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្កឡើង​ដោយ​ម៉ូតូ១គ្រឿង ម៉ាក​យ៉ាម៉ាហា C125 ពណ៌​ខ្មៅ គ្មាន​ផ្លាកលេខ បើកបរដោយបុរស​ម្នាក់ ឈ្មោះ ខន ខ ភេទ​ប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ (រងរបួស​ស្រាល) រស់នៅ​ភូមិ​ថ្មី ឃុំ​ត្នោតជុំ ស្រុក​ក្រគរ ជិះ​​មកដល់​ចំណុចកើតហេតុ បាន​បុក​ជាមួយ​កង់​ពីក្រោយ​ពេញទំហឹង បណ្ដាល​ឲ្យ​ក្មេង២នាក់ របួសធ្ងន់​ស្រាល និង​ខូចខាត​ម៉ូតូ ១គ្រឿង កង់១គ្រឿង។

ក្មេងប្រុសរបួសធ្ងន់ឈ្មោះ យឺន កួយ ភេទ​ប្រុស អាយុ១១ឆ្នាំ ជនជាតិខ្មែរ នៅ​ភូមិ​ដងទឹក​លាច ឃុំ​ត្នោតជុំ ស្រុក​ក្រគរ ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ខេត្តពោធិ៍សាត់ ៕