​ភ្នំពេញ៖ ​កាលពី​វេលា​ម៉ោង​១០​យប់ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៨​ គ្រោះថ្នាក់​ចរាចរ​រវាង​ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​ពេញទំហឹង​បណ្តាលឱ្យ​រង​ការខូចខាត​និង របួសធ្ងន់​ស្រាល​៤​នាក់ ។

​ហេតុការណ៍​បានកើត​ឡើង​នៅត្រង់ចំណុច​ខាងមុខ​វិទ្យាល័យ​ឥន្ទ្រ​ទេវី​តាម​បណ្តោយ​ផ្លូវ​៥៩២ កែង​និង​ផ្លូវ​៣១៧ ស្ថិតក្នុង​សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​៕