ភ្នំពេញ៖ បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​ដោយសារ​បើក​ម៉ូតូ​លឿន​ទាក់​ដៃចង្កូត​គ្នា​បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​ទៅនឹង​ថ្នល់​។ ចំណែក​ភាគី​ម្ខាង​ទៀត​លើក​ម៉ូតូ​គេចខ្លួនបាត់ ។

ហេតុការណ៍​នេះ​​បានកើត​ឡើង​នៅ​ម៉ោង​៩​យប់​ថ្ងៃទី​២៩​ខែមេសា​ចំណុច​អតីត​កន្លែង​ជញ្ជីង​ថ្លឹង​រថយន្ត តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ស្ថិតក្នុង​សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ។​

​ជនរងគ្រោះ​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​។ ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ សេរី​ឆ្នាំ​២០០៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1E 3644 ៕