ភ្នំពេញ ៖ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោងជាង៩យប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅលើស្ពានជ្រោយចង្វា ក្នុងសង្កាត់-ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ​។

ប្រភពពត៌មានពីនារីជាគូដណ្តឹងបានឲ្យដឹងថា នាងមានឈ្មោះ ហែល រចនា អាយុ៣០ឆ្នាំ ចំណែកគូដណ្តឹងរបស់នាងមានឈ្មោះ ដេន សុវណ្ណឌឿន អាយុ៣២ឆ្នាំ ជាមន្ត្រីយោធាស័ក្តិ​៤ ស្នាក់នៅផ្ទះម្ដុំសន្ធរម៉ុក ។

នារីដែលជាគូដណ្តឹងបានប្រាប់ឲ្យដឹងថា នៅមុនកើតហេតុ នាងនឹងគូដណ្តឹងបានជិះរថយន្តមួយគ្រឿង​ ម៉ាកកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AS-2105 ចេញពីហូបការគេនៅម្តុំព្រែកលៀប នាងបន្តទៀតថាបន្ទាប់ពីហូបការរួចហើយ នាងនឹងគូដណ្តឹងបានបើកឡានចេញមកដោយនាងជាអ្នកបើក ខណៈកំពុងធ្វើដំណើរតាមផ្លូវក៏មានទំនាស់ពាក្យសំដីគ្នាតិចតួចក្នុងរថយន្ត លុះបើកមកដល់ចំណុចកើតហេតុបុរសជាគូដណ្តឹងបានប្រាប់នាងថាឈប់ឡានលើស្ពានបន្តិចបងឈឺនោម ភ្លាមនោះនាងជាគូដណ្តឹងបានឈប់រថយន្ត ហើយបុរសជាគូដណ្តឹងបានបើកទ្វារត់ឡើងលើស្ពានរួចលោតទឹកតែម្តងធ្វើឲ្យនាងយំនិងខលទៅប្រាប់គ្រួសារថាគូដណ្តឹងបានលោតទឹកសម្លាប់ខ្លួនហើយ៕