ភ្នំពេញ៖ នគរបាលខណ្ឌពោធិ៍សែនជ័យ ផ្នែកជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអន្តរាគមន៍បានធ្វើការបង្ក្រាបនូវករណីជួញដូរគ្រឿងញៀន ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ ដកហូតថ្នាំញៀន ប្រភេទម៉ាទឹកកក ចំនួន២កញ្ចប់ធំ។

ហេតុការណ៍បង្ក្រាបនេះវេលាម៉ោង៩និង៣០ព្រឹកថ្ងៃទី២១ មេសា ២០១៨ នៅចំណុចតារាងបាល់ ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាង ត្រូវបាននាំមកកាន់ផ្នែកជំនាញនៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសុំណុំរឿង និងឃុំខ្លួនជាបណ្តោះអាសន្ន រងចាំថ្ងៃឡើងតុលាការ ចាត់ការតាមនិតិវិធិច្បាប់៕