ព្រៃវែង៖ រយៈពេល១ថ្ងៃ សមត្ថកិច្ចនគរបាលខេត្តព្រៃវែង បានស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យ ដែលបានចាប់រំលោភកុមារីម្នាក់ក្នុងចេតីយ៍ ទាំងថ្ងៃរួចសំលាប់យកសពបោះចោល ក្នុងស្រះទឹកបង្កការភ្ញាក់ផ្អើល។
នៅចំណុចមាត់ស្រះទឹកខាងត្បូង​ ឈៀងខាងកើតក្នុងវត្តសទ្ធាភូមិសទ្ធា ឃុំរំចេក ស្រុកព្រះស្ដេចខេត្តព្រៃវែង កាលពីវេលាម៉ោង២រសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨។

លោក ពៅ ជីវី ស្នងការរងខេត្តព្រៃវែងបានប្រាប់ឲ្យដឹងថា ជនសង្ស័យឈ្មោះ​ ពេជ​ ពិសី​ ភេទប្រុស​ អាយុ​២៥ឆ្នាំ​ រស់នៅភូមិកើតហេតុ ត្រូវបានឃាត់ខ្លួននៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិរបស់ខ្លួន។
លោកបញ្ជាក់ថា ជនសង្ស័យម្នាក់នេះបានសារភាពថាខ្លួនពិតជាបានចាប់ រំលោភកុមារីរងគ្រោះ ឈ្មោះ ចាន់ ស្រីជេត ភេទស្រី អាយុ៥ឆ្នាំ នៅភូមិសទ្ធាឃុំរំចេក ស្រុកព្រះស្តេច ក្នុងចេតីយ៍វត្ត”សន្ធោ” រួចច្របាច់កសម្លាប់យកសពបោះចោលក្នុងស្រះទឹកពិតប្រាកដមែន។
មិនតែប៉ុណ្ណោះកាលពីឆ្នាំ២០១៧ ជននេះធ្លាប់បានចាប់រំលោភបងបង្កើតរបស់ជនរងគ្រោះម្ដងរួចមកហើយ ដែលនាងទើបអាយុ១០ឆ្នាំ ប៉ុន្តែកាលណោះជនសង្ស័យនិងគ្រួសាររងគ្រោះបានសម្រួលគ្នាមិនឲ្យសមត្ថកិច្ចដឹង លុះដល់ថ្ងៃខែម៉ោងខាងលើស្រាប់តែជននេះមករំលោភសម្លាប់ប្អូនទៀត។

គួរម្លឹកថា កុមារីរងគ្រោះឈ្មោះ ចាន់ ស្រីជេត ភេទស្រីអាយុ៥ឆ្នាំ នៅភូមិសទ្ធាឃុំរំចេក ស្រុកព្រះស្តេច។
ឪពុកឈ្មោះ ពុត ចាន់ អាយុ៤៨ឆ្នាំ ម្តាយឈ្មោះ រស់ ហេនអាយុ៣២ឆ្នាំ នៅភូមិសទ្ធាឃុំរំចេក ស្រុកព្រះស្ដេច។ត្រូវបានជនដៃដល់រំលោភសម្លាប់នៅចំណុចក្នុងចេតីយ៍ មាត់ស្រះទឹកខាងត្បូង​ ឈៀងខាងកើតក្នុងវត្តសទ្ធាភូមិសទ្ធា ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង កាលពីវេលាម៉ោង២រសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨។

ក្រោយពិនិត្យសមត្ថកិច្ចសន្និដ្ឋាន​ថា ជាករណីរំលោភសំលាប់យកសពបោះចោលក្នុងស្រះទឹក នាចំណុចខាងលើ។
ច្ចុប្បន្នសមត្ថកិច្ចយើង កំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕