ស្វាយរៀង៖ នៅ​ថ្ងៃទី១១ ខែមេសា ​ឆ្នាំ២០១៨នេះ  មាន​រថយន្ត​មួយគ្រឿង​ម៉ាកហ៊ីយ៉ាន់​ដាយក្បាល​ពណ៌ស ពាក់​ស្លាកលេខស្វាយរៀង 5A-0040 ជា​ប្រភេទ​រថយន្ត​ដឹក​បេ​តុង​លាយ​បើកបរ​ចេញពី​ការដ្ឋាន​របណ្តាល​ឲ្យបុក​ម៉ូតូនិង​កិន​ចំក្បាល​ជនរងគ្រោះ​បែក​ផ្ទុះ​ធ្លាយ​ខួរ​ចេញស្លាប់​យ៉ាង​អាណោចអាធ័ម។

ហេតុការណ៍ដ៍រន្ធត់នេះស្ថិតតាមបណ្ដោយផ្លូវជាតិ​លេខ១ ​ក្នុងភូមិ សា​ម្គី-សង្កាត់ ច្រកម្ទេស-ក្រុង​បាវិត ខេត្តស្វាយរៀង។

សពជនរងគ្រោះ ឈ្មោះ ចាន់ សារឿន ហៅ ម៉ៅ អាយុ ៦៥ឆ្នាំមាន​ទីលំនៅ​ជិត​កន្លែងកើតហេតុ​ខាងលើ។ ក្រោយពី​បង្ករហេតុ​រួចមក​អ្នកបើកបរ​រថយន្ត​បាន​ចុះ​ពី​រថយន្ត​រត់​ចូលក្នុង​ការដ្ឋាន​របស់​ក្រុមហ៊ុន​ជី​ម៉ា​គេចខ្លួន​បាត់ស្រមោល​ឈឹង​តែម្តង ៕