ពោធិ៍សាត់៖ កាលពីថ្ងៃទី២៣ មេសា ២០១៨ មានករណីរន្ធត់មួយបានកើតឡើងដោយបុរសម្នាក់អារឈើមិនប្រយ័ត្នត្រូវដើមឈើរលំសង្កត់លើបណ្ដាលអោយស្លាប់ គួរអោយអាសូរ ។

ហេតុការណ៍នេះស្ថិតនៅចំណុចចំណោទផ្ដាច់ព្រលឹង ក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ជនរងគ្រោះមានឈ្មោះ យោ វិឆៃ ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិចំការចេក ឃុំស្វាយយា ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង៕