ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិត​ ពេលបញ្ជូនដល់មន្ទីរពេទ្យ​ ដោយសាររូបគេជិះម៉ូតូធំមួយ គ្រឿងក្នុងល្បឿនលឿន ជ្រុលបុករថយន្តឡិចស៊ីស​ កំពុងបើកបញ្ជ្រាស់ទិញគ្នាពេញទំហឹង​ កាលពីវេលាម៉ោង​១១ និង​០០នាទី​ ថ្ងៃទី​២៧​ ខែ​មីនា​ ឆ្នាំ​២០១៨​ ស្ថិតនៅផ្លូវបេតុង​ ផ្លូវកែងបត់ចូលបុរីលឹម​ ឈាង ហាក់​ ភូមិសំបួរ​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។

​សពមានឈ្មោះ​ ព្រំ សាបឿន ហៅតាក់ អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅខេត្តស្វាយរៀង​ ចំណែកអ្នកបើករថយន្ត ឡិចស៊ីស​ RX400​ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ៕