តារាសម្ដែងស្រី និងពិធីការនីមានឈ្មោះបោះសម្លេងមួយរូប គឺកញ្ញា ឌួង ហ្សូរីដា​ ពិតជាមានសម្រស់ស្រស់ស្អាត និងមានសមត្ថភាព។ ថ្មីៗនេះកញ្ញា ឌួង ហ្សូរីដា បានធ្វើដំណើរដល់ប្រទេសភូមាដើម្បីធ្វើការបន់ស្រន់សុំក្ដីសុខ។ ក្នុងនោះ កញ្ញាបានបង្ហោះរូបភាពជាច្រើនសន្លឹកលើទឹកដីភូមា តុបតែងខ្លួនស្រស់ស្អាតមិនចាញ់តារាបរទេសឡើយ។

អ្វីដែលពិសេសគឺកញ្ញាបានឲ្យដឹងថាកញ្ញាបានទៅទីសក្ការៈដែលមាន ព្រះអង្គ Natboboyi (ព្រះអង្គទាន់ចិត្ត) ដែលមានកេរ្តិ៍ឈ្មោះល្បីខ្លាំងនៅភូមា ថែមទាំងមានបណ្ដាប្រទេសជាច្រើនបានទៅធ្វើការបន់ស្រន់ផងដែរ។ គួរបញ្ជាក់ផងដែរថាការទៅលើកនេះគឺកញ្ញា ឌួង ហ្សូរីដា ទៅដើម្បីបំពេញភារកិច្ចក្នុងកម្មវិធីសិល្បៈ។