កណ្តាល៖ ហេតុការណ៍នេះបានកើតឡើងកាលពី​ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នៅ​ចំណុច​មុខផ្ទះ​នៅ​ភូមិ​ថ្ម​ស ឃុំ​ភ្នំ​បាត ស្រុក​ពញ្ញាឮ ខេត្តកណ្តាល។

ជនរងគ្រោះ​ឈ្មោះ ជិន ឌិ​ច ភេទ​ប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងធ្វើរៀនទេវតា ទីលំនៅភូមិថ្មស.ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល។

មនុនពេល​កើតហេតុ​ ផ្ទះ​ជនរងគ្រោះបានតខ្សែ​ភ្លើង ដើម្បី​ឆក់​ត្រី​ក្នុង​កូនអាងចិញ្ចឹម​ត្រី​ នៅផ្ទះរបស់ខ្លួន ស្រាប់តែ​ឆ្លង​ចរន្តអគ្គិសនី​បណ្តាល អោយ​ឆក់​ជនរងគ្រោះ​ដួល ក្នុង​ទឹក​ស្លាប់ភ្លាមៗ ដោយ​គ្មាន​អ្នកណា​អាចជួយ​សង្គ្រោះ​ទាន់ ។ ជនរងគ្រោះ បាន​ស្លាប់​បាត់ទៅហើយ ក្រុមគ្រួសារ​បាន​រាយការណ៍​មក សមត្ថកិច្ច ដើម្បី​មក​ពិនិត្យ​សាកសព ។

ក្រោយ​ទទួល​ព័ត៌មាន​ភ្លាម សមត្ថកិច្ច​បាន​ចុះ​ទៅដល់ កន្លែង​កើត ហេតុ ហើយ​បាន​ពិនិត្យ​សព​ឃើញថា សាកសព​ជនរងគ្រោះ​ពិតជា​ស្លាប់ ដោយ​ឆក់​ភ្លើង​ពិតប្រាកដ​មែន