កំពង់ចាម៖ រថយន្តប្រភេទបែនធុនធំបើកបុកបង្កាន់ដៃស្ពាន បណ្តាលអោយរបើកទ្វាររថយន្ត ហើយធ្លាក់អ្នកបើកបរ ពីលើស្ពានទៅក្រោមស្ពានរងរបួសជាទម្ងន់ ហេតុការណ៍នេះកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១០ និង៣៥នាទី ព្រឹកចំណុចលើស្ពានព្រែកក្តាម។

នៅវេលាម៉ោង១០ និង៣៥នាទីមានរថយន្តមួយគ្រឿងម៉ាកHiundai ពណ៌ ស ប្រភេទ បែន ពាក់ស្លាកលេខភ្នំពេញ3B 0397បើកបរលើស្ពានព្រែកក្តាមដោយឈ្មោះហ៊ុន ចាន់ ភេទ ប្រុស អាយុ២៥ឆ្នាំទី លំនៅភូមិរោងម៉ាសុីនធំ ឃុំ អន្លុងវែង ស្រុក កណ្តៀង ខេត្ត ពោធិសាត់ បើកបរក្នុងទិសដៅ ពីកើតទៅលិច ហើយបើកមកដល់ចំណុចបត់ស្តាំ ផ្លូវបំបែក ក៏បានបុករះបង្កាន់ដៃស្ពាន ហើយរបើកទ្វាររថយន្តខាងឆ្វេងបណ្តាលអោយអ្នកបើកបរហក់ចេញពីក្នុងកាប៊ីន ធ្លាក់ទៅក្រោមស្ពានរងរបួសធ្ងន់ (បញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ)។

បច្ចុប្បន្នសមត្តកិច្ចកំពង់បន្តនិតិវិធីករណីនេះបណ្តាលមកពីអ្នកបើកបរ ធ្វ្វេសប្រហែស មិនពាក់ខ្សែក្រវ៉ាត់ សុវត្ថិភាពក្នុងពេលបើកបរ៕