ព្រៃវែង៖ កម្លាំង​ការិយាល័យគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងផ្នែកគ្រឿងញៀនស្រុកពារំាង និងកម្លាំង​ស្រុកស្វាយអន្ទរ ព្រមទាំង​ប៉ុស្តិ៍ព្រៃខ្លា បានចុះបង្ក្រាបក្រុមជួញដូរ និងប្រើប្រាស់គ្រឿងញៀន បានឃាត់ខ្លួនមនុស្ស៦នាក់ជាបន្តបន្ទាប់​ ព្រមទាំងដកហូតថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លា ១កញ្ចប់ធំ និងសម្ភារៈវេចខ្ចប់ប្រើប្រាស់មួយចំនួនទៀត។

ករណីបង្ក្រាបនេះកាលពីវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នៅក្នុង​ភូមិព្រៃព្នៅឃុំ ព្រៃ ព្នៅស្រុកពារាំង ខេត្តព្រៃវែង។

បច្ចុបន្នជនសង្ស័យនឹងវត្ថុតាង ត្រូវបានកម្លាំង​ការិយាល័យជំនាញបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕