ព្រះវិហារ៖ ថ្នាំញៀនប្រមាណ៥គីឡូក្រាមត្រូវបានដកហូត បានពីមេជួញដូរជនជាតិឡាវម្នាក់ នៅចំណុចព្រំដែន ឈមគ្នារវាងស្រុកឆែប ខេត្តព្រះវិហារ និងស្រុកមឿងខូង ខេត្តចំប៉ាសាក់ ប្រទេសឡាវ នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ ។

ជនសង្ស័យឈ្មោះ ប៊ី គិនខាន់ចាន់ថា ហៅ ស៊ីយង់ អាយុ៣៤ឆ្នាំ ជាជនជាតិឡាវ មានទីលំនៅភូមិគីឡូលេខ១៤ ស្រុកបាចៀង ក្រុងប៉ាក់សេ ខេត្តចំប៉ាសាក់ ។ ដកហូតថ្នាំញៀនសរុបប្រហែល៥គីឡូក្រាម (មេតំហេ្វតាមីន គ្រាប់ WY ចំនួន១ម៉ឺនគ្រាប់ ស្មើនឹង១គីឡូក្រាម និងមេតំហ្វេតាមីន ICE ទម្ងន់៤គីឡូក្រាម ) ៕