About

And you’re here. There’s a fire in your belly.I love that. I feel it too. I want to help you burn even brighter, beautiful.

But first, let me introduce myself properly. I’m Dyan Heffner.
I’m a writer, coach, speaker, seeker. I guide passion-fuelled women out of fear and uncertainty, and into lives, blogs and businesses they love (and truly desire).

Thanks you!

Must see

ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីទទួលផលចោរកម្ម

តាកែវ៖ ដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ និងតាមការបញ្ជាពីឧត្តមសេនីយទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកសំរោង កាលពី៣៖៣០នាទីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីទទួលផលចោរកម្ម(លួចរថយន្ដ)។ ជនសង្ស័យទទួលផលចោរកម្ម​ឈ្មោះ ជីម សំនិត ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិកូនរមា ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង។ យោង​តាមពាក្យបណ្តឹងឈ្មោះ ម៉ូសំ រីពិសិដ្ឋ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅខណ្ឌទួលគោក រាជធានីភ្នំពេញ បានបាត់រថយន្ត​ពីខេត្តព្រះសីហនុ ហើយតាមរកឃើញតាមរយៈប្រពន្ធ GPS  នៅផ្ទះជនសង្ស័យខាងលើ នាថ្ងៃទី១៧ ខែមិថុនា...

បង្ក្រាបបទល្មើសគ្រឿងញៀនឃាត់ខ្លួនមនុស្សប្រុសស្រី២នាក់ និងដកហូតបានថ្នាំញៀនជិត២០០០កញ្ចប់

ភ្នំពេញ៖ គ្រឿងញៀន​ជិត២០០កញ្ចប់ ​ត្រូវបាន​កម្លាំង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន​រាជធានី​ភ្នំពេញ​ ចុះ​សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​ចាប់​បង្ក្រាប​បន្តបន្ទាប់​នៅក្នុង​តំបន់​ផ្លូវ​រទេះភ្លើង​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​/ស្រី​ចំនួន២២នាក់​ នៅ​តំបន់បឹងកក់​។​ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​ប្រតិបត្តិការ​ចាប់​បង្ក្រាប​នោះ​ធ្វើឡើង​នៅ​វេលា​១៨និង​៣០​នាទី​ព្រលប់ ​ថ្ងៃទី​១៧ ​ខែ​មិថុនា ​ឆ្នាំ​២០១៩ ដោយ​​ កម្លាំង​ប្រតិបត្តិ​ការ​សរុប​ចំនួន​១៥​នាក់ បាន​ចុះ​ទៅដល់​បន្ទប់​គ្មាន​លេខ​(​សំណង់​មិន​រៀបរយ​) ផ្លូវ​រថភ្លើង ក្រុម​២៦ ភូមិ​២ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ដោយ​ធ្វើការ​ត្រួតពិនិត្យ​ឆែកឆេរ​រកឃើញ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​១៤០​កញ្ចប់​តូច រួម​ទាំង​វត្ថុតាង​ប្រើប្រាស់​ និង​ច្រក​គ្រឿងញៀន​ជាច្រើន​ទៀត ​និង​ឃាត់ខ្លួន​មនុស្ស​ចំនួន​០៤​នាក់ ភេទ​ប្រុស​។ ប្រភពព័ត៌មាន​បា​នប​ន្ត​ទៀតថា ​បន្ទាប់មក​ក្រុមការងារ​ខាង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បន្ត​ធ្វើ​ការបង្ក្រាប​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​ ឃាត់ខ្លួន​មនុស្ស​បាន​ចំនួន​១៨​នាក់​ទៀត​ ក្នុងនោះ ស្រី​០១​នាក់ និង​ម៉ូតូ​ចំនួន​១២​គ្រឿង​ផង​ដែរ​។​ សមត្ថកិច្ច​បញ្ជាក់ទៀតថា​ នៅ​ក្នុង​រង្វង់​ប្រតិបត្តិការ​នោះ​កម្លាំង​ជំនាញ​របស់​ការិយាល័យ​គ្រឿងញៀន​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បានធ្វើការ​ឃាត់ខ្លួន​មនុស្ស​សរុប​ចំនួន ២២នាក់​ ព្រមទាំង​ដក​ហូត​ថ្នាំញៀន​ចំនួន​140​កញ្ចប់​...

កម្លាំងអាវុធហត្ថបង្ក្រាបបានរថយន្ដដឹកឈើបាន៤គ្រឿងបំរុងនាំចេញទៅប្រទេសវៀតណាម នៅក្រចេះ

ក្រចេះ៖ កម្លាំងអាវុធហត្ថខេត្តក្រចេះ ដឹកនាំដោយលោក ឡុង យឹង មេបញ្ជាការរងអាវុហត្ថខេត្ត ក្រោមបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី សាន្ដ ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្ត ក្រោមការសម្របសម្រួលដោយលោក ជា សុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាសាលាដំបូងខេត្ត នៅល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ បានចុះឡោមព័ទ្ធលំនៅដ្ឋានស្តុកទុកឈើ របស់ឈ្មោះ ជុំ វុទ្ធី ហៅ ធីកាប៉ូ នៅចំណុចភូមិការប៉ូ ក្នុងសង្កាត់អូរឬស្សី ក្រុងក្រចេះ ដោយរឹបអូសរថយន្ដសាំងយុងដឹកឈើ ៨គ្រឿង ដែលលាក់ទុកក្នុងផ្ទះបំរុងលោតឆ័ត្រទៅប្រទេសវៀតណាម។ លោកវរសេនីយ៍ឯក ឡុង យឹង...