LATEST ARTICLES

ប៉ៃលិន៖ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយ ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីផ្ទេរប្រគល់ទទួលអដ្ឋិធាតុយុទ្ធជនកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបាន ពលី ជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជាក្នុងភូមិសាស្ត្រខេត្តប៉ៃលិន រដូវប្រាំង លើកទី២ ដំណាក់កាលទី១៨ ចំនួន៧អដ្ឋិធាតុ ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសវៀតណាមវិញ ស្ថិតនៅវត្តបរហ៊ុយ ស្ថិតក្នុងភូមិបរហ៊ុយ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ លោកវរៈសេនីយ៍ឯក ត្រឹង ជីកុង ប្រធានក្រុមការងារអង្គភាព k73 ចំណុះយោធភូមិភាគទី៧ ខេត្តឡុងអាន នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមបានមានប្រសាសន៍ ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋខេត្តប៉ៃលិន ដែលបានសហការល្អជាមួយក្រុមការងារអង្គភាព K73 របស់វៀតណាម ក្នុងការស្វែងរុករក និងធ្វើមាតុភូមិនិវត្តន៍ អដិ្ឋធាតុកងទ័ពវៀតណាមដោយទទួលបានលទ្ធផលល្អ។ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ការស្វែងរុករក និងធ្វើមាតុភូមិនិវត្តន៍អដិ្ឋធាតុកងទ័ពវៀតណាម ដែលបានពលីអាយុជីវិត ក្នុងសម័យសង្គ្រាមនៅខេត្តប៉ៃលិន ដំណាក់កាលទី១៨ នេះ គឺអនុវត្តន៍តាមកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម...
ភ្នំពេញ ៖ បុរស២នាក់រងរបួសធ្ងន់ ដោយម្នាក់បាក់ជើង ម្នាក់បែកក្បាល បន្ទាប់ពីជិះម៉ូតូក្នុងសភាពស្រវឹង បុកឡើងទួលដែលមន្ទីរសាធារណៈការធ្វើដាក់កាត់ទទឹងផ្លូវ មុខសាលាបឋមសិក្សាជម្ពូវ័ន ហើយរេចង្កូតទៅបុកគូទរុឺម៉កម៉ូតូ ដែលចតតាមចិញ្ចើមផ្លូវពេញទំហឹង។ ហេតុការណ៍ខាងលើកើត បានកើតឡើងកាលពីវេលាម៉ោង៥ និង២០នាទីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៤ ជាប់ជើងស្ពានអាកាសថ្មើរជើង មុខសាលាបឋមជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។ ជនរងគ្រោះទាំង២នាក់មិនស្គាល់អត្តសញ្ញាណទេជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ សេរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HL-1607 ក្រោយកើតហេតុត្រូវបានដឹកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ៕
កណ្តាល៖ ក្មេងប្រុសម្នាក់មានអាយុទើបតែ៣ឆ្នាំ ត្រូវរថយន្តធុនធំសណ្តោងរ៉ឺម៉ក កិនស្លាប់មួយរំពេច ខណៈកុមារតូចរូបនោះរត់ឆ្លងផ្លូវ ហេតុការណ៍នេះកើតឡើងកាលពីយប់នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ២១ ភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល ។ សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ រថយន្តដែលកិនក្មេង ស្លាប់នោះម៉ាក FUSO ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D-9625 ប្រភេទសណ្ដោងរ៉ឺម៉ក ពីក្រោយពាក់ស្លាកលេខភ្នំពេញ 4-1780 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួន ។ ចំណែកក្មេងរងគ្រោះមានឈ្មោះ គន្ធា សុវណ្ណារ៉ា អាយុ០៣ឆ្នាំ រស់នៅក្នុងបន្ទុក មានឪពុកឈ្មោះ ក្លូត សុគន្ធា អាយុ ៣៧ឆ្នាំ និងម្ដាយឈ្មោះ ឡេង ផាន់ណា អាយុ៣៣ឆ្នាំ មាន មុខរបរលក់ដូរ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ៕
ស្វាយរៀង៖ សមត្ថកិច្ចនគបាលស្នងការដ្ឋាននគបាលខេត្ត បានចុះបង្ក្រាបនិងចាប់ខ្លួនក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនជាបន្តបន្ទាប់ចំនួន០៨នាក់ រួមទាំងវត្ថុតាងគ្រឿងញៀន៦ខាំ នៅស្រុកស្វាយជ្រំ រីឯភាគីវៀតណាមចាប់បានឧក្រិដ្ឋជនជាជនជាតិវៀតណាម១នាក់ រួមទាំងវត្ថុតាងគ្រឿងញៀនចំនួន៦៣គីឡូក្រាម នៅប៉ុស្ត៍ព្រំដែនវៀតណាម ដែលសមត្ថកិច្ចបានសន្និដ្ឋានថា ក្រុមឧក្រិដ្ឋជនបានសហការគ្នាជញ្ជូនគ្រឿងញៀនពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្តស្វាយរៀង រួចឆ្លងដែនទៅប្រទេសវៀតណាម សរុបក្រុមនេះមានថ្នាំញៀនចំនួន៦៣,៦គីឡូក្រាម ។ សមត្ថកិច្ចការពារព្រំដែនបានបង្ហើបឲ្យដឹងថា៖ ក្រុមឧក្រិដ្ឋជនមាន២សញ្ជាតិ គឺខ្មែរនិងវៀតណាម ក្រុមឧក្រិដ្ឋជននៅកម្ពុជា បានជញ្ជូនគ្រឿងញៀនពីរាជធានីភ្នំពេញ មកឆ្លងកាត់ស្រុកស្វាយជ្រំឆ្ពោះទៅប្រទេសវៀតណាម តាមព្រំដែនឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ទៅឲ្យពួកឧក្រិដ្ឋជនជាជនជាតិវៀតណាម នៅចំណុចភូមិចូវម៉ាយ ឃុំទៀងប៊ិញ ស្រុកវិញហ៊ឹង ខេត្តឡុងអាន ប្រទេសវៀតណាម ។ បើតាមការសារភាពរបស់ក្រុមឧក្រិដ្ឋជនពួកគេ បានជញ្ជូនគ្រឿងញៀនពីរាជធានីភ្នំពេញ ឆ្លងដែនចេញទៅប្រទេសវៀតណាម នៅវេលាម៉ោង១១និង០០នាទីយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ យកទៅឲ្យភាគីវៀតណាម ។ ប្រភពដ៏ដែលបានបន្តទៀតថា ដោយមានការសង្ស័យខាងសមត្ថកិច្ចវៀតណាម បានស៊ើបអង្កេតជនសង្ស័យជាជនជាតិវៀតណាម យករថយន្ត១គ្រឿងម៉ាកធូរីសពាក់ស្លាកលេខ51F 310.13 មកចតនៅក្នុងភូមិកើតហេតុខាងលើ ក៏ឃ្លាំមើលរហូតដល់ម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ សមត្ថកិច្ចវៀតណាមប៉ុស្ត៍ទាហានវរៈការពារព្រំដែនទៀងប៊ិញ បានចាប់ឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាម១នាក់ ភេទប្រុស និងដកហូតរថយន្ត១គ្រឿងយកមកពិនិត្យឆែកឆេរកឃើញសង្ស័យគ្រឿងញៀន ក៏បានកោះហៅភាគីកម្ពុជា នគបាលវរៈការពារព្រំដែនអន្តរជាតិព្រៃវល្ល័ និងមន្ត្រីជំនាញការិយាល័យប្រឆាំងគ្រឿងញៀនស្នងការដ្ឋាននគបាលខេត្តស្វាយរៀង ចូលរួមពិនិត្យដកហូតបានគ្រឿងញៀន០៣ប្រភេទ រួមមានហេរ៉ូអ៊ីន ហ្វេតំតាមីន និងកេតាមីន សរុប៦៣គីឡូក្រាម ។ ក្រោយពីសួរចម្លើយជនសង្ស័យជនជាតិវៀតណាម បានសារភាពគេទទួលពីក្រុមជនសង្ស័យជាជនជាតិខ្មែរ ជាអ្នកយកឲ្យរូបគេ។...
កាលពីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ បើយោងតាមហ្វេសប៊ុករបស់ នាយ ព្រែក បានបង្ហោះសារជូនដំណឹងដ៏សោកស្តាយមួយ ដែលបានកើតឡើងចំពោះ កំពូលតារាចំរៀងអាយ៉ៃ និងកំប្លែង លោក ព្រហ្ម ម៉ាញ ដោយត្រូវបានចោរគាស់ផ្ទះរបស់លោក និងយកលុយទៅអស់ចំនួន ៥មុឺនដុល្លារ។ តាមប្រភពពីហ្វេសបុករបស់នាយព្រែក លោកបានសរសេរថា៖ ពិតជាគួរអោយសោកស្ដាយណាស់ចំពោះលោកអ៊ុំ ព្រហ្ម ម៉ាញ ដែលកាលពីយប់មិញវេលាម៉ោងប្រហែល8យប់ មានចោរបានគាស់ផ្ទះរបស់លោកអ៊ុំដែលស្ថិតនៅទួលគោកយកប្រាក់អស់ចំនួន5មុឺនដុល្លារ ។ លោកអ៊ុំវ័យជិត70ឆ្នាំហើយមិនដឹងថាអ៊ុំនឿយហត់យ៉ាងណាខ្លះ ទៅសម្ដែងនៅខេត្ដណាខ្លះទំរំាសំន្សំបានប្រាក់នេះ។  ពេលនេះសមត្តកិច្ចកំពុងកំណត់មុខសញ្ញាដើម្បីស្រាវជ្រាវហើយ សង្ឃឹមថានឹងអាចចាប់ជនល្មើសបាន និងយកប្រាក់ទាំងនោះមកវិញបានចុះ៕  
បាត់ដំបង៖ កាលពីវេលាម៉ោង១៖២០នាទីរំលងអាធ្រាត្រថ្ងៃទី១៧ ឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងរថយន្តបណ្តាលឲ្យព្រូរថយន្តម្នាក់ស្លាប់ជាប់ និងកាប៊ីនរថយន្តយ៉ាងអណោចអាធ័ម នៅលើផ្លូវជាតិលេខ៥ ក្រុមទី១០ ភូមិថ្នល់បត់ ឃុំឫស្សីក្រាំងស្រុកមោងឫស្សី ។ គ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយរថយន្តម៉ាក់ហ៊ីយិនដាយដឹកបន្លែ ពណ៌សំបកឳឡឹក ស្លាកលេខភ្នំពេញ 3E -5820 អ្នកបើកបររត់គេចខ្លួន បានធ្វើដំណើរទិសដៅពីភ្នំពេញទៅ បាត់ដំបង លុះមកដល់ចំនុចកើតហេតុបានកៀររថយន្ត០១ គ្រឿងម៉ាក់ហ៊ីយិនដដាយ ពណ៌ស គ្មានស្លាកលេខ អ្នកបើកបរឈ្មោះ ណុប ពេញ ភេទប្រុស អាយុ៤៦ឆ្នាំ រថយន្តដឹកបន្លែមិនទាន់អស់ល្បឿនបានជ្រុលទៅបុកពីក្រោយរថយន្ត០១គ្រឿងទៀតមិនស្គាល់ម៉ាក អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(បើករថយន្តគេចខ្លួនបាត់) បណ្តាលឱ្យស្លាប់ព្រូរថយន្តហ៊ីយិនដាយដឹកបន្លែ ដោយគៀបជាប់កាប៊ីន៕
ព្រះសីហនុ៖ លោកវេជ្ជបណ្ឌិតសេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានឲ្យដឹងព័ត៌មានបឋមថា មានអ្នកជំងឺស្រ្តីម្នាក់ស្ថិតក្នុងចំណោម៥នាក់ បានស្លាប់ បន្ទាប់ពីបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យនេះ កាលពីល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩។ លោកបន្តថា អ្នកជំងឺទាំង ៥នាក់នោះ ត្រូវបានសាច់ញាតិបញ្ជូនមកសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដោយម្នាក់ៗមានអាការៈឈឺចុកចាប់ពេញខ្លួន និងមានសភាពធ្ងន់ធ្ងរ។ លោកវេជ្ជបណ្ឌិត សេង ណុង បន្តថា អ្នកជំងឺទាំងនោះ គឺជាប្រជាពលរដ្ឋរស់នៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ហើយទំនងជាបានពុលផ្សិត ព្រោះតាមការអះអាង របស់សាច់ញាតិ គឺក្រោយពួកគាត់បានទទួលទាន មុខម្ហូបចំអិនពីបន្លែផ្សិត ក៏កើតមានអាការៈមិនស្រួលខ្លួន ក្អួតចង្អោរ និងចុកចាប់ក្នុងខ្លួនពិបាកដកដង្ហើមជាដើម។ ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បញ្ជាក់បន្ថែមថា ប្រជាពលរដ្ឋចំនួនទាំង ៥នាក់នោះ គឺភាគច្រើន មានសភាពជំងឺមានអាការៈធ្ងន់ធ្ងរ។ ក្រោយបញ្ជូនមកដល់មន្ទីរពេទ្យនេះ ដើម្បីសង្គ្រោះ មានអ្នកជំងឺស្ត្រីម្នាក់បានស្លាប់ នៅល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩។ ក្រុមគ្រូពេទ្យបន្តថា ស្ត្រីម្នាក់ ដែលបានជួបគ្រោះថ្នាក់ដល់អាយុជីវិតនេះ គឺស្ថិតក្នុងចំណោមអ្នកជំងឺធ្ងន់ទាំង៥នាក់។ រូបគាត់បានស្លាប់ ក្រោយពេលបានបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ប៉ុន្តែគួរឲ្យសោកស្តាយ ក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះជីវិតបាន ដោយសារតែសភាពអ្នកជំងឺធ្ងន់ធ្ងរ ឬបញ្ជូនមកសង្គ្រោះយឺតពេលពេក៕ ប្រភព៖ Fresh News
កំពង់ចាម៖ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៦និង៣០នាទីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ៨៧-៨៨ ភូមិត្រពាំងស្លា ឃុំសំពងជ័យជើងព្រៃ ខេត្តកំពងចាម ។ តាមប្រភពសមត្ថកិច្ចបានអោយដឹងថា៖រថយន្តបង្កម៉ាក លុចស៊ីស RX300 ពាក់ស្លាកលេខ ភ្នំពេញ 2H-4546 បើកបរដោយឈ្មោះ អាន ចន្ទ័ ភេទប្រុស អាយុ៤៦ឆ្នាំ ទីលំនៅភូមិស្រះឈូក សង្កាត់កំពង់ប្រណាក ក្រុង/ខេត្តព្រះវិហារ(រងរបួសស្រាល) បើកពីត្បូងទៅជើង បានបុកម៉ូតូម៉ាកគុប ពាក់ស្លាកលេខ ភ្នំពេញ1I-4605 បើកបរដោយឈ្មោះ សុំ ឈី ភេទប្រុស អាយុ៣០ឆ្នាំ (ស្លាប់) ទីលំនៅភូមិកុមារ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម (អត់ពាក់មួកសុវត្ថិភាព)បើកច្រាសទិសពីជើងទៅត្បូង រួមដំណើរជាមួយឈ្មោះ ស៊ីម សាក់ ភេទប្រុស អាយុ៣១ឆ្នាំ មានស្រុកកំណើតភូមិជាមួយគ្នារបួសធ្ងន់។ ក្រោយកើតហេតុសមត្ថកិច្ច វាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ចំណែកអ្នករបួសធ្ងន់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕
ព្រៃវែង៖​ ក្មេងប្រុស៣​នាក់នាំគ្នាហែលទឹកស្រះលេងមិនប្រយ័ត្នក៏លង់ស្លាប់ទាំង៣​នា​ក់ ធ្វើឲ្យមានការភ្ញាក់ផ្អើល កាលពី​វេលាម៉ោង០១ និង៣០នាទី ​រសៀល​ថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ២០១៩ នៅ​ចំនុច​មាត់ស្ទឹងខាងលិច ភូមិត្រពាំងទឹម ឃុំព្រាល ស្រុកកញ្រ្ជៀច ខេត្តព្រៃវែង។ សពក្មេងប្រុសរងគ្រោះទាំង៣នាក់ ទី១មានឈ្មោះ​ ភាស្ស ដេត ភេទ ប្រុស អាយុ១១ ឆ្នាំទី២ ឈ្មោះ ម៉ៅ វីន ភេទប្រុស អាយុ១២ឆ្នាំ និងទី៣ ឈ្មោះ ឆៃ លាងកញ្ញា ភេទ​ ប្រុស អាយុ១២ឆ្នាំ អ្នកទាំង៣ ស្នាក់នៅភូមិត្រពាំងទឹម ឃុំព្រាល ស្រុកញ្រ្ជៀច ខេត្តព្រៃវែងជាមួយគ្នា​ ។ ក្មេងប្រុសទាំង៣ នាក់ខាងលើត្រូវឪពុកម្តាយទៅរកសុីចំណាកស្រុក ហើយរស់នៅជា​មួយ​ជីដូនឈ្មោះ​ ទូច គីន ភេទស្រី អាយុ៥៨​ឆ្នាំរស់ នៅភូមិឃុំខាងលើ ។ បើតាមប្រភពព័ត៌មានបានឲ្យដឹងថា​ នៅមុន​ពេលកើតហេតុក្រុមក្មេងប្រុសទាំង៣នាក់នាំគ្នាទៅលេងទឹកស្រះ ពេលបា យហើយក៏ត្រូវ​បានលង់ទឹកស្លាប់តែម្ដង​ ។​ បន្ទាប់ពីកើតហេតុ​សមត្ថកិច្ច​ ជំនាញ​បានចុះមកពិនិត្យនិងធ្វើកោ​សល្យវិច្ឆ័យ​ រួចបញ្ជាក់ថា​ ជនរងគ្រោះពិត​ជា​លង់ទឹកស្លាប់ប្រាកដមែន​ ។ ក្រោយពេលពិនិត្យនិងកោសល្យវិច្ឆ័យរួចសមត្ថកិច្ច​ បានធ្វើកំណត់ហេតុប្រគល់សព​ជនរងគ្រោះឲ្យក្រុមគ្រួសារយក​ ទៅធ្វើបុណ្យតាមប្រពៃណី៕
បន្ទាប់ពីមានការប្រកាសដំណឹងសន្ដិសុខជាតិបន្ទាន់មួយ ពីសម្តេចតេជោ ក្រុមហ៊ុន GCG Asia Co., LTD ដែលបានយកឈ្មោះ និងរូបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ទៅបង្ហោះក្នុងគេហទំព័ររបស់ខ្លួន ដោយខុសច្បាប់ និងមានប្រតិកម្មភ្លាមៗ ពីប្រមុខនៃរាជរដ្ឋាភិបាលនោះ ពេលនេះត្រូវបានសមត្ថកិច្ចបានចុះទៅបង្ក្រាប និងបិទជាបណ្ដោះអាសន្នហើយ ការអនុវត្តនេះ បានធ្វើឡើងនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ។ ជាមួយគ្នានេះកម្លាំងនគរបាល ក៏បានឃាត់ខ្លួនប្រធានក្រុមហ៊ុន២នាក់ ប្តីប្រពន្ធ ជាជនជាតិម៉ាឡេស៊ីផងដែរ ដើម្បីយកទៅសួរនាំដើម្បីចាត់ការបន្តទៀត។ តាមប្រភពពីកម្លាំងនគរបាល បានអោយដឹងថា ក្រុមហ៊ុនGCG Asia Co., LTD ខាងលើអាចជាប់ព័ន្ធនឹងការលាងលុយកង្វក់ និងឆបោកលុយពីប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត តែយ៉ាងណានេះគ្រាន់តែចាការសន្និដ្ឋានបឋមនៅឡើយទេ។ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបានអោយដឹងថា កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋានគរបាលជាតិ បានបើកកិច្ចប្រជុំបន្ទាន់ជាមួយលោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាហើយ ដើម្បីសម្រេច ឈានទៅរកការបន្តនីតិវិធីតាមផ្លូវច្បាប់ចំពោះថៅកែក្រុមហ៊ុននោះ។ សូមបញ្ជាក់ថា៖  សម្តេចតេជោ ហ៊ុន សែន បានចេញមកប្រកាសអំពីដំណឹងសន្តិសុខជាតិបន្ទាន់មួយ ពាក់ព័ន្ធក្រុមហ៊ុនមួយឈ្មោះ GCG Asia Co., LTD បានយករូបថត និងឈ្មោះសម្តេច...